ជំនាញទន់
តើអ្នកត្រៀមខ្លួនហើយឬនៅ ដើម្បីរស់នៅដោយឯករាជ្យ?
ជំនាញទន់ គឺជាអាកប្បកិរិយាបែបសម្របសម្រួល និងវិជ្ជមាន ដែលជួយឲ្យយើងបំពេញនូវតម្រូវការ និងដោះស្រាយបញ្ហាប្រឈមក្នុងជីវិតប្រចាំថ្ងៃ ប្រកបដោយប្រសិទ្ធិភាព។ ជំនាញនេះក៏មានន័យម្យ៉ាងទៀតដែរថា ជា “សមត្ថភាពផ្នែកចិត្តសាស្រ្ត-សង្គម”។
វគ្គបណ្តុះបណ្តាលជំនាញទន់របស់យើងមានគោលបំណង អភិវឌ្ឍជំនាញគ្រប់គ្រងពេលវេលា ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការប្រាស្រ័យទាក់ទងជាអន្តរបុគ្គល និងជំនាញរក្សាអនាម័យខ្លួនប្រាណ។ វានឹងជួយយុវជនផងដែរឲ្យចេះធ្វើផែនការ និងកំណត់គោលដៅរយៈពេលវែង អភិវឌ្ឍអត្តសញ្ញាណវិជ្ជមានផ្ទាល់ខ្លួន និងវាយតម្លៃអំពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ពួកគេ។
តាមរយៈកម្រងជំនាញទាំងនេះ ស្រ្តី និងបុរសវ័យក្មេងនឹងអាចកាន់តែមានសិទ្ធិអំណាច ទំនុកចិត្ត និងភាពមិនទ្រុឌទ្រោម។ កត្តាទាំងអស់នេះនឹងធ្វើឲ្យពួកគេ មានលក្ខណៈសម្បត្តិកាន់តែសក្តិសមនឹងការងារ។